អំពីយើង

ENEOS គឺជា​យីហោ​​សម្រាប់​ផលិត​ផល​នានា​ដែល​ផលិត​ និង​លក់ដោយក្រុមហ៊ុន​ JXTG Nippon Oil & Energy Corp., ដែល​ជា​ផ្នែកមួយ​នៃ​ក្រុម​ហ៊ុន​ JXTG Group។ ជាមួយ​នឹង​ជំនាញ​ជាង​ 120 ឆ្នាំ​នៅក្នុង​វិស័យ​ឧស្សាហកម្ម ក្រុមហ៊ុន JXTG group គឺជា​ “ក្រុមហ៊ុន​ប្រេង​លេខ​ 1 របស់​ប្រទេសជប៉ុន​”។ ក្រុមហ៊ុន JXTG Group កាន់​កាប់​និង​ប្រតិបត្តិការ​ស្ថានីយសេវា​ប្រេងឥន្ទនៈ​ច្រើនជាង​ 10,000 កន្លែង​នៅ​ទូទាំង​ប្រទេស​ជប៉ុន។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ប្រេង​ធំ​ជាង​គេ​មួយ​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation បាននិងកំពុង​អភិវឌ្ឍ​ជា​យុទ្ធសាស្រ្ត​ និង​ផលិត​នូវ​ផលិត​ផល​ដែល​មានគុណភាព​ខ្ពស់​បំផុត​​ដោយ​ប្រើនូវ​បច្ចេកវិទ្យា​អង្គធាតុ​រាវ​ជំនួយ​ និង​បច្ចេកវិទ្យា​ប្រេង​មូលដ្ឋាន​ដែល​ទទួល​បាន​តាម​រយៈ​វិស្វកម្ម​រួម​គ្នា​ និង​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​ជា​មួយ​ក្រុមហ៊ុន​ផលិត​យានយន្ត​លំដាប់​កំពូល​ៗ​នៅ​ប្រទេស​ជប៉ុន​។

 

ប្រេងរំអិល ENEOS

ប្រេងរំអិល ENEOS ផ្តល់​ជូន​នូវ​ដំណើរ​ការ​យានយាន្ត​ដ៏​ល្អ​បំផុត​ ថាម​ពល និង​ការ​ការ​ពារ​​មុខងារ​យាន​យន្ត​ជា​ច្រើន​ រួម​ទាំង​រថយន្ត​ប្រណាំង ម៉ូតូ និងយា​ន​យន្ត​នានា​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​។ ប្រេងរំអិល ENEOS ម្ចាស់នៃប្រេង WBASE Oil និង​បច្ចេកវិទ្យាអង្គធាតុ​រាវ​ជំនួយ ZP ជួយ​ឲ្យ​ដំណើរ​ការ​យាន​យន្ត​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ សន្សំសំចៃប្រេង និង​ការ​ពារ​ម៉ាស៊ីន​​ក្រោម​លក្ខខណ្ឌ​លំបាកបំផុត​ ហើយ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ ក៏​ជួយ​កាត់​បន្ថយ​​ការ​បញ្ចេញ​​កាបូនផង​ដែរ ដែល​ការនេះ​ធ្វើ​ឲ្យ​ប្រេង​រំអិល ENEOS ក្លាយ​ជា​ជម្រើស​នៃ​ប្រេង​រំអិល​ដែល​ល្អ​បំ​ផុត​ និង​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​។

 

យីហោ ENEOS ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បន្សំ​រវាង​ពាក្យ​ “ENERGY (ថាមពល)” និងពាក្យ​ “NEOS”; ដែល​ជា​ពាក្យ​ក្នុង​ភាសា​ក្រិច​មាន​ន័យ​ថា​ “ថ្មី”។ ENEOS តំណាង​ឲ្យ​ទស្សនវិទ្យា និង​អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​ JXTG Group។ និមិត្ត​សញ្ញា​របស់​យីហោ​​ជា​តំណាង​នៃ​ “ថាមពល” នៅ​ក្នុង​ទម្រង់​ជា​និមិត្ត​សញ្ញា  រូប​ផែន​ដី​នៅ​ចំកណ្តាល​ជា​តំណាង​នៃ​ “​ភាព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន”​ និង “​និរន្តរភាព” ចំណែកឯ​ពណ៌​ដែល​បាច​សាច​ជុំ​វិញ​រូប​ផែន​ដី​ ជានិមិត្ត​រូមនៃ “​គំនិត​ច្នៃ​ប្រឌិត​” និង “​នវកម្ម”។

 

ទស្សនវិទ្យារបស់​ក្រុមហ៊ុន​ JXTG Group

បេសកកម្ម​របស់​ក្រុមហ៊ុន JXTG Group គឺ​ធ្វើ​ការ​គ្រប់​គ្រង​និង​ប្រើប្រាស់​ថាមពល​នៅ​ភព​ផែន​ដី​សម្រាប់​ជា​ផល​ល្អ​ និង​សម្រាប់​ជី​វិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​ម្នាក់​ៗ​ ​តាមរយៈ​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សហគមន៍និង​ជួយ​ធានានា​នូវ​អនាគត​ដ៏​ល្អ​ត្រចះ​ត្រចង់​តាម​រយៈ​ការ​បង្កើត និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ក្នុង​ផ្នែ​ក​ថាមពល ធនធាន និង​សម្ភារៈ​​នានា​។ ក្រុមហ៊ុន JXTG Group  មាន​មោទនភាព​​ក្នុង​ការ​អនុវត្តនូវ​ក្រមប្រតិបត្តិរ​បស់​ខ្លួន​ ដែល​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ធ្វើ​សេចក្តី​វិនិច្ឆ័យ ​ដោយសារ​តែ​គ្រប់​អ្នកគ្រប់គ្រងមន្រ្តី និង​បុគ្គលិក​ទាំង​អស់​អនុវត្ត​ក្រម​ប្រតិបត្តិនេះ​ ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិទ្យា​របស់​ក្រុមហ៊ុន​តាមរយៈ​

សកម្មភាព​អាជីវកម្ម​ និង​ទំនួល​ខុស​ត្រូវ​សង្គម​ពេញ​លេញ​។ សមាហរណកម្ម​ផ្នែក​អាជីវកម្ម​របស់​​ក្រុមហ៊ុន JXTG Group បាន​នាំ​មក​នូវ​ការ​បង្កើត​ក្រុម​ហ៊ុន​សម្ព័ន្ធ​ដ៏​រឹង​មាំ​មួយ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ដែល​មាន​ឈ្មោះ​ល្បី​លេច​ធ្លោ​​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី និង​ក្នុងចំណោម​ក្រុម​ហ៊ុនសម្ព័ន្ធ​ប្រគួត​ប្រជែង​អន្តរជាតិ​ នៅ​ក្នុងគ្រប់​​​វិស័យ​ផ្នែក​​ថាមពល ធនធានធម្មជាតិ និង​សម្ភារៈ។

ស្វែង​យល់​បន្ថែម​

 

មាន​អាជីវកម្ម​សំខាន់​ៗ​ចំនួន​ 3 ​នៅ​ក្នុង​ក្រុមហ៊ុន JXTG Group៖

ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation

ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation (NOE) ធ្វើ​អាជីវកម្ម​ពាក់​ព័ន្ធ​ផ្នែក​ចម្រាញ់​ និង​ធ្វើ​ទី​​ផ្សារ​ ​ផលិត​ផល​ប្រេង និង​ផលិត​ប្រេង​គីមី​។​

ក្រុមហ៊ុន JXTG NOE ផ្តល់​ជូន​នូវ​ប្រភេទ​ផលិត​ផល​ជា​ច្រើន​រួម​មាន ប្រេងរំអិល និង​ផលិត​​ផល​ប្រេង​គីមី​ជា​ច្រើន​ទៀត​។ ក្រុម​ហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល និង​ការ​លក់​ឧស្ម័ន និង​ធ្យូង​ថ្ម​ដើម្បី​ផ្គត់ផ្គង់​ថាម​ពល​អគ្គិសនី រួមជា​មួយ​នឹង​ការ​អភិវឌ្ឍ​ការ​ផលិត​ និង​ការ​ធ្វើទី​ផ្សារ​ផលិត​ផល​ប្រេង​សម្រាប់​ផលិត​ថាម​ពល​អគ្គិសនី ប្រព័ន្ធបង្កើត​ថាមពល​តាម​ពន្លឺព្រះ​អាទិត្យ​ និង​ការ​រក្សា​ទុក​ថ្មពិល/អាគុយ។

ស្វែង​យល់​បន្ថែម​

 

ក្រុមហ៊ុន JX Nippon Oil & Gas Exploration

ក្រុមហ៊ុន​ JX Nippon Oil & Gas Exploration (NOEX) ធ្វើ​ការ​ពាក់ព័ន្ធ​នឹងគម្រោងនៃ​​ប្រភេទ​​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ផ្សេង​ៗនៅ​ជុំ​វិញ​ពិភព​លោក​ ដោយ​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​​ក្នុង​ការ​ស្វែង​រក​​ផលិត​ផល​ថ្មី និង​ធ្វើ​ការងារ​ដើម្បី​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​ក្នុង​ពេល​អនាគត​សម្រាប់​ថាមពល​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​។

ក្រុមហ៊ុន NOEX ក៏​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​​ការ​ខួង​យក ការ​កែច្នៃ ការ​រក្សាទុក ​​ការ​លក់ និង​ការ​ដឹកជញ្ជូន​នៃ​ប្រេងសាំង ឧស្ម័ន​ធម្មជាតិ និង​ធនធាន​រ៉ែ​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​។ ដើម្បី​ធ្វើ​ឲ្យ​បេសកកម្ម​របស់​ក្រុមហ៊ុន JXTG Group ក្លាយ​ជា​ការ​ពិត​បាន​ក្រុមហ៊ុន NOEX បន្ត​សកម្មភាព​​រុក​រក​ប្រេង​នៅ​តំបន់​របស់​​ខ្លួន ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​​​រយៈ​ពេល​វែង​របស់ខ្លួន​។ ខណៈ​ដែល​តំបន់​ឆ្នេរនៃ​ដែន​ដែល​មាន​ប្រេង​និង​ឧស្ម័ន​នៅ​ Nakajo ​ដែលស្ថិត​ក្នុងការ​​គ្រប់​គ្រង​របស់​ Niigata  គឺ​ជា​​កន្លែង​ រុក​រក​ប្រេង​ក្នុង​ស្រុក និង​ជាមូល​ដ្ឋាន​ផលិតកម្មរបស់​ក្រុម​​ហ៊ុន NOEX ​នៅ​ក្នុង​ប្រទេស​ជប៉ុន​​ ក្រុម​​ហ៊ុន NOEX  បាន​អនុវត្ត​គម្រោង​រុក​រកប្រេង​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក​ នៅ​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​ជើង​នៃ​ចក្រភព​អង់គ្លេស​ សហភាព​អារ៉ាប់រួម កាតា ឈូងសមុទ្យ​ម៉ិកស៊ីកូ កាណាដា ប្រេស៊ីល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា អូស្រ្តាលី និង​ប្រទេស​ប៉ាពួរណូវ៉ែលគីណេផងដែរ​​។ គម្រោង​ពង្រីក​អាជីវកម្ម​របស់​​ក្រុមហ៊ុន NOEX  ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​​ជា​យុទ្ធសាស្រ្ត​​សម្រាប់​ការ​ទទួល​បាន​ការ​រុក​រក​ប្រេង​និងឧស្ម័ន​ និង​ទ្រព្យ​សកម្ម​ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ពាក់​ព័ន្ធ​។

ស្វែង​យល់​បន្ថែម​

 

ក្រុមហ៊ុន​ JX Nippon Mining & Metals

ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ផលិត​លំដាប់​ពិភព​លោក​នៃ​ធនធាន​និង​សម្ភារៈ​មិន​មែន​ដែក ក្រុមហ៊ុន JX Nippon Mining & Metals (NMM) ប្តេជ្ញាចិត្ត​​​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម​ប្រកប​ដោយ​ចេរភាព។ ដើម្បី​សម្រេច​បាន​នូវ​បេសកកម្មនេះ អាជីវកម្ម​​​របស់​ក្រុម​ហ៊ុន NMM ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​​​ផ្នែក​សេវាអភិវឌ្ឍ​ធនធាន​ ស្លលោហៈ ចម្រាញ់ កែ​ច្នៃ​ប្រើប្រាស់​ឡើង​វិញ និង​សេវា​ពាក់​ព័ន្ធ​បរិស្ថាន​ បន្ទះ​ទង់​ដែង​ សម្ភារៈ​ហ្វីល​ស្តើង​ៗ​ ផលិតផលដែក​រមូរ​ដែលមាន​មុខ​ស្ពឺ ផលិត​ក្រណាត់​ និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​។ ​ដើម្បី​ធ្វើ​​ការ​ពង្រី​ក​ឲ្យឈាន​ទៅ​​​​សម្រេច​បាន​នូវ​ផ្នែក​ផលិត​កម្ម និង​ការ​ចម្រាញ​យក​រ៉ែ​ បច្ចុប្បន្ន​ ក្រុមហ៊ុន NMM មាន​គម្រោង​ជា​ច្រើន​​កំ​ពុង​ដំណើរការ​នៅជុំ​វិញ​ពិភព​លោក​។ តំបន់​ទាំង​អស់​នេះ​រួម​មាន​ ប្រទេស​ចិន តៃ​វ៉ាន់ កូរ៉េ សិង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន ទ្វីបអាមេរិកខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​។

ស្វែង​យល់​បន្ថែម

 

ក្រុមហ៊ុន JX Nippon Oil & Energy Asia

ក្រុមហ៊ុន​ JX Nippon Oil & Energy Asia (NOEA) គឺជា​ក្រុមហ៊ុន​បុត្តសម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន JXTG Nippon Oil & Energy Corporation។ ​ដោយ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 1980 ក្រុមហ៊ុន NOEA បាន​បម្រើ​សេវា​កម្ម​នៅ​ក្នុង​​ទី​ផ្សារ​នៃ​ប្រទេសបង់ក្លាដេស កម្ពុជា ហុងកុង ម៉ាឡេស៊ី មីយ៉ាន់មា ណូវែលសេឡង់ សិង្ហបូរី ស្រីលង្កា និង​អូស្រ្តាលី​។ ផលិត​​ផល​របស់​ក្រុមហ៊ុន NOEA រួមមាន​ចាប់​តាំង​ពី​ផលិតផល​ប្រេងរំអិល​យានយន្ត ប្រេងរំអិល​កប៉ាល់ និងប្រេង​រំអិល​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​។ ក្រុមហ៊ុន NOEA មាននាយកដ្ឋាន​អាជីវកម្ម​សំខាន់​ៗ​ចំនួន​ 3៖ នាយកដ្ឋានជំនាញ​ឯកទេស និង​ប្រេង​រំអិល ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​លក់​ និង​ការ​ធ្វើ​ទី​ផ្សារ​ផលិតផ​ល​របស់​ក្រុមហ៊ុន NOEA និង​ប្រេង​រំអិល​យានយន្ត​ឈ្មោះ​ SUSTINA  និង​ប្រេង​រំអិល​កប៉ាល់​ នៅ​ក្នុង​តំបន់​អាស៊ី និង​ដែនសមុទ្រ​សម្រាប់​វិស័យ​ឧស្សាហកម្ម​ ម៉ាស៊ីន​គ្រឿង​ចក្រ​​ខាង​ដែក និង​គ្រឿង​ចក្រ​កែ​ច្នៃ​ចំណី​អាហារ​ជា​ដើម។

 

នាយកដ្ឋាន​ស្តុក​ទុក​

នាយកដ្ឋាន​ស្តុក​ទុក បំពេញ​មុខ​ងារ​​ជា​ផ្នែក​ផ្គត់ផ្គង់​ជា​សារវ័ន​នៃ​​ប្រេងកប៉ាល់ ដោយ​មាន​ភាគ​ហ៊ុន​ទី​ផ្សារ​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន​ ហើយ​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ និង​ការ​ជួញដូរ​​ផលិត​ផល​ប្រេង​កប៉ាល់​នៅ​ក្នុង​តំបន់​អាស៊ី។ ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​លំដាប់កំពូល​មួយ​នៅ​ប្រទេស​ជប៉ុន ​ក្រុមហ៊ុន JXTG Nippon Oil & Energy ​មាន​ចំណេះ​ដឹង​និង​ជំនាញ​ពិសេស​ក្នុងផ្នែក​​យថា​ប្រភេទ​របស់​ប្រេង និង​ការ​ធានាគុណភាព​​ផលិត​ផល​។

 

នាយកដ្ឋាន​ជួញ​ដូរ

នាយកដ្ឋាន​ជួញ​ដូរ​ គ្រប់គ្រង​លើ​ការធ្វើ​ប្រភព និង​ការ​ជួញ​ដូរ​ផលិត​ផល​ប្រេង​ឆៅ​ ប្រេងសាំង និង​ផលិត​ផល​​មិន​ទាន់​កែច្នៃសម្រាប់​​ផ្គត់ផ្គង់គ្រឿង​ចក្រ​និង​ឧស្សាហកម្ម​។

 

ព័ត៌មាន​សហគ្រាស

ក្រុមហ៊ុន ENEOS ItalSing Pte. Ltd.

ក្រុមហ៊ុន JX Nippon Oil & Energy Asia (JX NOEA) គឺជាម្ចាស់ភាគហ៊ុន​ធំ និង​ជា​ក្រុមហ៊ុនផលិត​​​​ផលិត​ផល​ប្រេង​រំអិល​​ជា​មួយ​ក្រុម​ហ៊ុន ENEOS ItalSing Pte. Ltd. (EIS)។

EIS ប្តេជ្ញាចិត្ត​ធ្វើ​ដើម្បី​ក្លាយ​ជាក្រុមហ៊ុនចុះកិច្ចសន្យា​​​​​ផលិតប្រេងរំអិល​​កម្រិត​ខ្ពស់​នៅ​ក្នុង​តំបន់​តាមរយៈ​ការ​ផ្តល់​ជូន​នូវ​ ផលិត​ផល​និង​សេវាកម្ម​ដែល​មាន​គុណភាព​ដើម្បី​បំពេញ​បាន​តាម​ការ​ចង់​បាន​របស់​អថិជន​ទាំង​ស្រុង​។ ចាប់​តាំង​ពី​បង្កើត​ក្រុមហ៊ុន​នៅ​ឆ្នាំ​ 1993 មក EIS បាន​ធ្វើ​ការ​តាម​ដានកំណត់​ត្រា​​នៃ​សេវា​កម្ម​ដែល​មានភាពបត់បែន ត្រួត​ពិនិត្យ​គុណភាព និង​ការ​ផ្គត់ផ្គង់​ផលិត​ផលទៅ​តាម​ពេល​វេលា​កំណត់​ និងតាម​​តម្រូវការ​ ដែល​ចំណុច​ទាំង​អស់​នេះ​បាន​ក្លាយ​ជា​សញ្ញា​បញ្ជាក់​ពី​ភាពល្អផ្តាច់​គេ​​របស់​ក្រុមហ៊ុន​នេះ​។

កត្តាមួយ​ក្នុង​ចំណោមកត្តាគន្លឹះ​សម្រាប់ជោគ​ជ័យ​របស់​ពួកគេ ​គឺការ​កសាង​ទំនាក់ទំនង ឈ្នះ-ឈ្នះ ជាមួយ​អតិថិជន​របស់​ពួកគេ​។ EIS ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដើម្បី​ធានាថា​​អតិថិជន​ទទួល​បាន​ផលិត​ផល​ និង​សេវាកម្ម​ ដែល​មានគុណភាព​ដូច​គ្នា​ នៅគ្រប់ពេលវេលា​ទាំង​អស់​។

គុណភាព​នៃ​ផលិត​ផលរបស់ EIS ​ត្រូវ​បានទទួលស្គាល់​​​នៅ​ទូទាំង​តំបន់​អាស៊ីប៉ាស៊ីហ្វិច​។ សេវា​ EIS one-stop អនុញ្ញាតឲ្យ​អតិថិជន​ផ្តោត​សំខាន់​លើ​ការធ្វើទី​ផ្សារ​ផលិត ការ​លក់ និង​ការរីកធំធាត់​នៃ​អាជីវកម្ម​របស់​ពួកគេ​។ EIS នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវ​ការ​ការ​ផលិត​របស់​អតិថិជន​។

ដោយ​មាន​ការ​ដំឡើង​​គ្រឿង​បរិក្ខារ​ផលិត​កម្ម​ដែល​មាន​ភាព​ងាយ​ស្រួល​ប្រើប្រាស់ មន្ទីរពិសោធន៍​មាន​លក្ខណៈទំនើប​ទាន់សម័យ និងក្រុមការងារ​ជំនាញ​ដែល​មាន​ការ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់ ទើប​ធ្វើ​ឲ្យ EIS អាច​បំពេញ​បានតាម​តម្រូវការ​និង​ការ​ចង់បាន​របស់​អតិថិជន។។

ស្វែងយល់​បន្ថែម​ទៀត

ការចែករំលែកក្នុងសង្គម