ប្រេងស្ពឺ ENEOS គឺជាប្រេងដែលដំណើរការកម្រិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាស៊ុលផាត-ផូស្វាត។ ប្រេងរំអិលនេះ ជួយការពារស្ពឺបានយ៉ាងល្អនៅពេលមានការប៉ះកកិតគ្នារវាងដែកនឹងដែកក្នុងស្ថានភាពធ្ងន់ធ្ងរនានាដូចជាការដឹកលើសទម្ងន់បន្ទុកជាដើម។ ប្រេងស្ពឺ គឺត្រូវបានគេណែនាំឲ្យប្រើប្រាស់សម្រាប់ប្រភេទមុខស្ពឺត្រង់ មុខស្ពឺគូទខ្យង និងមុខស្ពឺទេរ និងល្អសម្រាប់ឧបករណ៍ចែកថាមពលជាមួយស៊ីនក្រូម៉េ (synchromesh)។