Functions of Engine Oil

ប្រេងម៉ាស៊ីន​ គឺ​ជា​ឈាម​របស់​ម៉ាស៊ីន​។ ​ដូច​គ្នា​នឹង​ចរន្ត​ឈាម​ហូរ​កាត់​បេះ​ដូង​ដែរ  ប្រេង​ម៉ាស៊ីន​ហូរ​កាត់​ម៉ាស៊ីន និង​បំពេញ​តួនាទី​សំខាន់​​សម្រាប់​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​បាន​​កាន់​តែ​ល្អ​ប្រសើរ​។ តួនាទី​ទាំង​អស់​នោះ​រួមមាន​៖

  • ធ្វើ​ឲ្យ​មាន​រំអិល​
  • សម្អាត​ គម្របការពារ និង​ធ្វើ​ឲ្យម៉ាស៊ីន​ត្រជាក់​
  • ផ្តល់​ការ​ការពារប្រឆាំង​នឹង​ការ​សឹក​រេច​រឹល អាស៊ីត និង​ច្រែះ​នៅ​ម៉ាស៊ីន​ចំហេះ​ក្នុង​។​

ប្រេង​ម៉ាស៊ីន​ហូរ​កាត់​ផ្នែក​សំខាន់​ៗ​របស់​គ្រឿង​ម៉ាស៊ីន រួម​មាន​ ខ្មងពីស្តុង (camshaft)  ដងបង្វិល ឬឡឺប្រឺកាំង (crankshaft)  ខ្សែពានដងអាកាម (timing belt) ទម្រប្រេង (oil pan)  តម្រងប្រេង (oil filter) ស៊ីឡាំង  ពីស្តុង (piston) និង ស៊ូប៉ាប់ (valve)។

ប្រេង​ម៉ាស៊ីន ​ផ្តល់​នូវ​ភាព​រអិល ដែល​អាច​ឲ្យ​ផ្នែក​ដែល​មាន​ចលនា​របស់​ម៉ាស៊ីន​មាន​ដំណើរ​ការ​បាន​យ៉ាង​រលូន​ កាត់​បន្ថយ​ការ​កកិត​ និង​សំណឹក។ ប្រេង​ចាប់​យក​នូវ​ និង​បញ្ចេញ​នូវ​ស៊ូត និង​កំណក​ប្រេង ដើម្បី​សម្អាត​ម៉ាស៊ីន ​ការពារ​ចន្លោះ​ប្រហោង និងការ​ពារ​កុំ​ឲ្យ​ឧស្ម័ន​អាច​គេច​ចេញ​បាន​។ ប្រេង​ម៉ាស៊ីន​ក៏​ស្រូប​យក​កម្តៅ ការ​ពារ​ការឡើង​កំដៅ​ខ្ពស់ និង​ធ្វើ​ឲ្យ​ឆេះ​ខូច​នូវ​ផ្នែក​ណាមួយ​នៃគ្រឿងម៉ាស៊ីន​ ដោយ​ជួយ​ការ​អាស៊ីត​ម៉ាស៊ីន​ចំហេះ​ក្នុងពី​ការ​បង្កើត​ជា​ច្រែះ និង​សំណឹក​។

 

How Gasoline Engine Works

ម៉ាស៊ីនសាំង​ បង្កើត​ថាមពល​តាម​ចំហេះ​ក្នុង​ដដែល​ៗ​ នៃ​ល្បាយ​រវាង​ខ្យល់ និង​ប្រេង​។ ម៉ាស៊ីន​រួម​មាន​ស៊ីឡាំង​ដែល​ដំឡើង​ភ្ជាប់នៅ​នឹង​មួយ​កន្លែង និង​ពីស្តុង​ដែល​មាន​ចលនា។ ដំបូង​ ដំណើរ​ការ​ស្រូប​ចូល​ក្នុង​កើត​មាន​នៅ​កន្លែង​ដែល​ប្រេង​លាយ​ជាមួយ​ខ្យល់ និង​បញ្ចូល​ទៅ​ក្នុង​ស៊ីឡាង។ បន្ទាប់​មក​ទៀត ពីស្តុង​ដែល​មាន​ចលនាច្របាច់​បញ្ចូលល្បាយ​ប្រេងនិង​ខ្យល់​ ដែល​បង្កើត​បាន​ជា​ផ្កាភ្លើង​បង្កជា​ចំហេះ​ក្នុង​។ ការ​ពង្រីក​ឧស្ម័ន​សចំហេះ​ក្នុង​ រុញ​ពីស្តុង​ក្នុង​អំឡុង​ពេល​កំណើន​ថាម​ពល​ និង​ដំណើរ​បន្ត​បន្ទាប់​ដដែលៗ។

 

New Generation Engine Oils

ប្រេង​ម៉ាស៊ីន​ទំនើបមួយ​ចំនួន ត្រូវ​បាន​ផលិត​ឡើង​​តាម​ស្តង់ដារ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កម្រិត​ទាប​។ ការ​អភិវឌ្ឍយ៉ាង​សំខាន់​នៃ​​ម៉ាស៊ីន បាន​បង្កើត​ជា​តម្រូវ​ការ​មួយ​សម្រាប់​ប្រេងម៉ាស៊ីន​ជំនាន់​ថ្មី​។ ការ​ផ្លាស់​ប្តូរ​ទាំង​អស់​នេះ​នៅ​ក្នុង​ម៉ាស៊ីន ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើគុណភាព​និង​មុខងាងរ​របស់​​ប្រេង​រំអិល។ ប្រេង​ម៉ាស៊ីន​ជំនាន់​ថ្មី បង្កើន​ថាម​ពល​ម៉ាស៊ីន កាត់​បន្ថយ​ទំហំ​ប្រើប្រាស់ និង​សីតុណ្ហភាព និង​អនុញ្ញាត​ឲ្យ​មាន​គម្លាត​នៃ​ការ​ប្តូរ​ប្រេង​កាត់​តែ​វែង​ និង​ជួយ​កាត់​បន្ថយ​ការ​ស៊ី​សាំង​ក្នុង​កម្រិត​ទាប​។

 

Causes of Engine Failures

ការ​ប្រើប្រាស់​ប្រេង​រំអិល​បាន​ត្រឹមត្រូវ គឺ​ជា​រឿង​ដ៏សំខាន់​ក្នុង​ការ​ការ​ពារ​កំហូច​ម៉ាស៊ីន​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​ម៉ាស៊ីន​ខូ​ច​រួមមាន​៖

  • ការថែទាំមិនបានត្រឹមត្រូវ
  • ការខកខានមិនបានផ្លាសប្តូរប្រេងដែលប្រើយូរ
  • កំណកប្រេង និងធូលី(
  • អុកស៊ីតកម្ម និងកម្រាស់របស់ប្រេង
  • សារធាតុតោងស្អិត
  • កង្វះសារធាតុរាវជំនួយ
  • ការខូចម៉ូទ័របូបប្រេង

បន្ថែម​លើ​នេះ ប្រេង​ម៉ាស៊ីន​ត្រូវ​ប្តូរ​មុន​ពេល​ខូច។ កត្តា​ដែល​នាំឲ្យ​ប្រេង​ខូច​រួមមាន​៖

  • ការប្រមូលផ្តុំនៃធូលី
  • ការខូចដោយសារសំណើម
  • ការខូចដោយសារប្រេង
  • អុកស៊ីតកម្មកម្ដៅប្រេង
  • ការប្រើប្រាស់សារធាតុបន្ថែម

សញ្ញា​នៃ​ការ​ខូច​ប្រេង​អាច​មើល​ឃើញ​នៅ​ពេល​ដែលកំណក​ធូលីកក ដោយ​ពុំ​មាន​ការ​ថែទាំ​ម៉ាស៊ីន​។ គុណភាព និង​កម្រិត​រអិល​នៃ​ប្រេង​ម៉ាស៊ីន ត្រូ​វ​បាន​កំណត់​ដោយ​​ស្តង់ដារ​អន្តរជាតិ​។

 

Choosing the Right Engine Oil

ការ​ជ្រើសរើស​ប្រេង​ម៉ាស៊ីន​ដែល​ត្រឹម​ត្រូវ​ ដែល​កំណត់​ពី​កម្រិត​រំអិល​នៃ​ SAE របស់​ម៉ាស៊ីន និង​កម្រិតកំណត់  (API, ILSAC, ACEA)  គឺ​ចំណុច​សំខាន់​ក្នុង​ការ​ជ្រើសរើស​ប្រេង​រំអិល​ដែល​ត្រឹមត្រូវ​។ កម្រិត​រំអិល​នៃ​ប្រេង​ម៉ាស៊ីន ​គឺ​ត្រូវ​បាន​បញ្ចាក់​ជា​លេខ​ដោយ​ប្រើប្រាស់ SAE (សមាគមវិស្វករយានយន្ត) ដែល​បង្កើត​ឡើង​ដោយ​គោលការកំណត់​នេះ​។ កម្រិត​រំអិល​ដែល​មាន​សីតុណ្ហភាព​ទាប​ ជាមួយ​នឹង​លេខកម្រិត​ទាប គឺ​សាកសម​សម្រាប់​តំបន់​ត្រជាក់​ ចំណែក​ឯ​កម្រិត​រំអិល​ដែល​សីតុណ្ហភាព​ខ្ពស់​ ដែល​មាន​លេខ​ខ្ពស់ គឺ​សាកសម​សម្រាប់​តំបន់​ដែល​អាកាសធាតុ​ក្តៅ​ល្មម។

 

ប្រអប់​លេខ និង​ប្រេង​រំអិល​

ការ​ជ្រើស​រើស​ប្រេង​ប្រអប់​លេខ​បានត្រឹម​ត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់ ដោយ​សារ​ដំណើរ​ការ​របស់​ប្រអប់​លេខ​រួមមាន​​ផ្នែក​ដែល​មាន​ចលនា​បង្វិលជា​ច្រើន ដែល​ត្រូវ​ការ​ប្រេង​រអិល​ជា​ចាំ​បាច់​។ ប្រអប់​លេខ​ គឺ​ជា​យន្តការ​ ដែល​មាន​ការ​បន្ទេរ​ថាមពល​ពី​ម៉ាស៊ីន ទៅកង់​នៃ​យានយន្ត​។​ មានប្រភេទ​ប្រអប់លេខ​សំខាន់​ៗ​ចំនួន​បី​៖ ប្រអប់​លេខ​អូតូ (AT) ប្រអប់​លេខ​ប្រើខ្សែពាន (CVT) និង​ប្រអប់​លេខ​ដៃ (MT)៖ ប្រភេទ​នៃ​ប្រអប់​លេខ​នីមួយ​ៗ​មាន​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ប្រេង​រំអិល​ខុស​ៗ​គ្នា​។ ប្រអប់​លេខ​អូតូ (AT)  ត្រូវ​ការ​ប្រេង​ប្រអប់លេខ​អូ​តូ​ធម្មតា (ATF) ដើម្បី​ការ​ពារ​ការ​រអិល។ ផ្ទុយ​ទៅវិញ​ ប្រអប់​លេខ​ប្រើខ្សែពាន (CVT) ​តម្រូវ​ឲ្យ​មាន​​ប្រេង​ប្រអប់​លេខ​ប្រើខ្សែពាន (CVT) ពិសេស​​សម្រាប់​ខ្សែពាន CVT និង​ និង​ CVTF ពិសេស​សម្រាប់ ប្រអប់លេខ CVT។ អុកស៊ីត​កម្ម​ ដែល​កើត​ឡើង​ដោយសារ​កំដៅ​នៃ​ការ​បើក​បរ​ ​ការ​ប្រើប្រាស់ និង​កា​របម្លែង​សារធាតុ​រាវ​ជំនួយ ​និង​ការ​ប្រមូល​ផ្តុំ​សំណើម​ សំណឹង និងកំណកប្រេង បណ្តាល​ឲ្យ​មាន​ការ​ខូច​ប្រេង​ម៉ាស៊ីន​ និង​សញ្ញា​សម្គាល់​អាច​មើលឃើញ​បាន​តាមរយៈ​ ការ​ថយ​ចុះ​នៃ​ល្បឿន ការ​ថយ​ចុះ​ការ​សន្សំ​សំចៃ​ប្រេង និង​មាន​ការ​ពិបាក​ក្នុង​បញ្ចូល​លេខ​។

ការចែករំលែកក្នុងសង្គម